Love and Courtship

ស្នេហ៍វិសុទ្ធ

Book Details

Cambodians have a saying, “As roses have thorns, so love has dangers; as a heron soaring high will eventually be trapped, so secret love will eventually be discovered”. If we know about the thorns, why do we allow ourselves to be stabbed again and again? Because love is one of life’s sweet pleasures, a natural feeling that everyone finds it hard to shake off.
Some say that we should not encourage young people to talk about love as it would just arouse them, but actually such conversations help keep them safe. Enabling young people to learn about matters of love by discussing and finding solutions to common problems, helping them by giving good advice, this will give them the ability to choose wisely when they face their own crises.
This book explores issues of youth relationships, especially the boy-girl relationship itself, relations with parents and with other trusted elders. It gives practical, everyday advice through the medium of many real-life examples. In addition, this book helps young people grasp their value as a person so that they can avoid the pitfalls on love’s path.

Price: US$ 3.00

 

ខ្មែរ​យើង​មាន​ពាក្យ​មួយ​ឃ្លា​ថា ​«កុលាប​តែង​មាន​បន្លា​ស្នេហា​តែង​មាន​ឧបសគ្គ ​កុក​ហើរ​លើ​មេឃ​គង់​ជាប់​អន្ទាក់ ​ស្នេហា​លួច​លាក់ ​គង់​មាន​គេ​ដឹង» ​ចុះ​បើ​ដឹង​ថា​មាន​បន្លា​ហើយ​ម្ដេច​បានជា​បណ្ដោយ​ឲ្យ​មុត ​ឲ្យ​ចាក់​ដៃ​ទៀត ​ព្រោះ​ស្នេហា​គឺ​ជា​បង្អែម​ជីវិត​មួយ​បែប​ដែល​មនុស្ស​សត្វ​ទាំង​ឡាយ​មិន​អាច​គេច​ផុត​យ៉ាង​ងាយ​នោះ​ឡើយ។ មាន​មតិ​ខ្លះ​បាន​និយាយ​ថា ​យើង​មិន​គួរ​បបួល​យុវវ័យ​និយាយ​ពី​ស្នេហា​ឡើយ ​ព្រោះ​នាំ​ឲ្យ​ក្មេង​ព្រើល ​តែ​តាម​ពិត​ទៅ​ជួយ​ការពារ​សុវត្ថិភាព​បាន​ច្រើន​ទៅ​វិញ​ទេ។ ​ការ​នាំ​យុវវ័យ​ឲ្យ​ស្គាល់​ពី​រឿង​ស្នេហា ​ពិភាក្សា​ពី​បញ្ហា​ស្នេហា ​ដោះ​ស្រាយ​បញ្ហា​ស្នេហា​ ផ្តល់​ប្រឹក្សា​រឿង​ស្នេហា ​គឺ​ជួយ​ឲ្យ​យុវវ័យ​យើង​ស៊ាំ​ថ្នឹក ​ពោល​នៅ​ពេល​ដែល​ជួប​វិបត្តិ​ស្នេហ៍ ​គេ​ចេះ​ដោះ​ស្រាយ​ដោយ​ប្រាជ្ញា​ញាណ​របស់​ខ្លួន។ សៀវភៅ​នេះ ​មាន​ពន្យល់​ពី​ទំនាក់​ទំនង​របស់​យុវវ័យ ​ជា​ពិសេស​រវាង​យុវជន ​និង ​យុវនារី ​រវាង​យុវវ័យ ​និង ​ឪពុក​ម្ដាយ ​រវាង​យុវវ័យ ​និង ​គ្រូ ​ឬ​ចាស់​ព្រឹទ្ធាចារ្យ ​ព្រមទាំង​ផ្ដល់​ប្រឹក្សា​យ៉ាង​ល្អ​សម្រាប់​លោក​អ្នក​ក្នុង​ការ​រស់​នៅ ​ថែម​ទាំង​មាន​ឧទាហរណ៍​មួយ​ចំនួន​ដែល​ជួយ​ដល់​លោក​អ្នក​ឲ្យ​បាន​យល់​បន្ថែម​ទៀត​ដែរ។ លើស​ពី​​នេះ​​ទៅ​ទៀត ​សៀវភៅ​នេះ​បាន​ណែនាំ​យុវវ័យ​ឲ្យ​ស្គាល់ ​និង ​ចងចាំពី​តម្លៃ​ដែល​ខ្លួន​កំពុង​មាន ​ហើយ​ការពារ​វា​កុំ​ឲ្យ​គេ​ជាន់​ឈ្លី។

តម្លៃ: ១២០០០៛

 


Purchasing Information:

Email: fountofwisdom@online.com.kh
Phone: 023-883-445
Address: No. 11A, St. 2002, Tuk Thla, Russey Keo, Phnom Penh
Website: http://www.fountofwisdomph.com/
Location:
Center map
Get Directions