Life by His Death

ជីវិត​ដោយ​ការ​សុគត​របស់​ទ្រង់

Book Details

The book “The Death of Death in the Death of Christ”, a theological argument to show that the doctrine of universal redemption is unscriptural and destructive of the gospel, first published in 1647, is here presented in an easy-to-read version. It is suggested that no-one has ever succeeded in refuting the thesis that Owen here so fully expounds and defends from the Scriptures.
Written by John Owen

Pages: 150
Price: USD 3.00

សៀវភៅ​គ្រីស្ទាន​ដែលគេ​អាន​ច្រើន
លេខ ១ «ជីវិត​ដោយ​ការ​សុគត​របស់​ទ្រង់»
លោក ចន អូវ៉ិន កើត​នៅ​ឆ្នាំ ១៦១៦ ហើយ​ធំ​ឡើង​នៅក្នុង​កន្លែង​ស្ងប់ស្ងាត់​មួយ​នៅ​ទីក្រុង Oxfordshire ។ នៅ​អាយុ ១២ ឆ្នាំ លោក​បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ Oxford ហើយ​ទទួល​បាន​បរិញ្ញាប័ត្រ នៅ​ឆ្នាំ ១៦៣២ ហើយ​និង​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់ នៅ​ឆ្នាំ ១៦៣៥ ។ អូវ៉ិន គឺ​ជា​អ្នក​ដែល​បាន​សិក្សា​វិជ្ជា​ព្រះ​គម្ពីរ​ដ៏​ល្បីល្បាញ​បំផុត​ម្នាក់​នៅ​ក្នុង​ប្រទេស​អង់គ្លេស។
សៀវភៅ​ទី​មួយ​របស់​អូវ៉ិន ត្រូវ​បាន​បោះពុម្ព​នៅ​ឆ្នាំ​១៦៤២ ហើយ​សៀវភៅ​ចុង​ក្រោយ​របស់​គាត់​ពេល​នោះ​គឺ​កំពុង​តែ​ឆ្លង​កាត់​រោង​ពុម្ព​នៅ​ឡើយ លោក​ក៏​បាន​ទទួល​មរណភាព​ទៅ គឺ​នៅ​ឆ្នាំ ១៦៨៣។ ការងារ​សរសេរ​សៀវភៅ​របស់​គាត់ សរុប​ទាំង​អស់​មាន ២៤ ក្បាល។
លោក អលីវើ ក្រមវែល បាន​ប្រើ​លោក ចន អូវ៉ិន ជា​គ្រូ​បង្រៀន​ព្រះ​បន្ទូល​ផ្ទាល់​ខ្លួន​របស់​លោក អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ហើយ​ឲ្យ​គាត់​បាន​អធិប្បាយ​ដល់​ពួក​រដ្ឋសភា​ជា​ច្រើន​ដង តាំង​ពី​ឆ្នាំ ១៦៤៦ មក ។ អូវ៉ិន បាន​បម្រើ​ព្រះ​ជា​គ្រូគង្វាល ដល់​ក្រុមជំនុំ​ចំនួន​៣ នៅ​ក្នុង​មួយ​ជីវិត​របស់​គាត់។
អូវ៉ិន បាន​រៀប​អាពាហ៍ពិពាហ៍​ពីរ​ដង។ ភរិយា​ទី​១ របស់​គាត់​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​១៦៧៦។ គាត់​មាន​កូន ១១​នាក់ តែ​គ្មាន​កូន​ណា​ម្នាក់​ដែល​មាន​ជីវិត​នៅ​រស់​ទេ។ ផ្នូរ​របស់​លោក​នៅ​តែ​ត្រូវ​បាន​រក្សា​ទុក​នៅ​ទី​បញ្ចុះ​សព Bunhill Fields ផ្លូវ ស៊ីធី ក្រុង​ឡុនដុន។
សៀវភៅ «ការ​ស្លាប់​របស់​សេចក្ដី​ស្លាប់​នៅ​ក្នុង​ការ​សុគត​របស់​ព្រះគ្រីស្ទ»ដែល​ត្រូវ​បាន​ផ្ដល់​ជូន​ជា​របៀប​ងាយ​ស្រួល​អាន​នេះ ត្រូវ​បាន​បោះពុម្ព​ដោយ លោក ចន អូវ៉ិន នៅ​ឆ្នាំ ១៦៤៧ ។ គេ​លើក​ឡើង​ថា គ្មាន​នរណា​ម្នាក់​ដែល​ធ្លាប់​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បង្ហាញ​ថា សំណេរ​របស់​អូវ៉ិន ដែល​ពន្យល់​យ៉ាង​ក្បោះក្បាយ​ពេញលេញ​និង​ការ​ការពារ​ពី​បទ​គម្ពីរ​នៅ​ទីនេះ មិន​ត្រឹម​ត្រូវ​ឡើយ។

ទំព័រ: ១៥០
តម្លៃ: ៣ ដុល្លារ

 

Download for FREE:

Download “Life By His Death PDF” Life-By-His-Death-in-Khmer.pdf – Downloaded 272 times – 467 KB


Purchasing Information:

Email: info@thechurchofmercy.org
Phone: 012-662-710
Address: Street 21 Prek Talay Prek Ambel, Saang Kandal, Cambodia
Website: http://www.thechurchofmercy.org
Location:
Center map
Traffic
Bicycling
Transit