The Purpose Driven Life

ជីវិត​ដែល​ជំរុញ​ដោយ​គោល​បំណង
សៀវភៅ ជីវិត​ដែល​ជំរុញ​ដោយ​គោល​បំណង គឺ​ជា​គម្រោង​សម្រាប់​ការ​រស់​នៅ​របស់​គ្រីស្ទបរិស័ទ​នៅ​ក្នុង​សតវត្ស​ទី​២១ ដែល​ផ្អែក​លើ​គោល​បំណង​ដ៏​នៅ​អស់កល្បជានិច្ច​របស់​ព្រះជាម្ចាស់ មិន​មែន​ផ្នែក​លើ​តម្លៃ​ខា​វប្បធម៌​ទេ។ ការ​ប្រើការ​ដក់​ស្រង់​និង​សេចក្តី​យោង​ពី​បទគម្ពីរ​ជាង​១២០០ ធ្វើ​ឲ្យ​មាន​និយមន័យ​នៃ​ការ​ថ្វាយ​បង្គំ ការ​ប្រកប​គ្នា ភាព​ជា​សិស្ស ព័ន្ធកិច្ច និង​ការ​ផ្សាយ​ដំណឹងល្អ​ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ។ លោក រីក វ៉រិន​បាន​ផ្តល់​ខ្លឹមសារ​នៃ​អ្វី​ដែល​ទាក់ទង​នឹង​ជីវិត។ នេះ​គឺ​ជា​សៀវភៅ​នៃ​ក្ដីសង្ឃឹម និង​ការ​លើក​ទឹកចិត្ត​ដែល​លោកអ្នក​នឹង​អាន ហើយ​អាន​ម្តង​ទៀត​ហើយ​វា​នឹង​ក្លាយ​ជា​ទ្រព្យ​ដ៏​បុរាណ​មួយ​សម្រាប់​ជំនាន់​ថ្មី​ដែល​នឹង​ចូល​មក​ដល់។លោក រីក វ៉រិន គឺ​ជា​គ្រូ​គង្វាល​នៅ​ព្រះវិហារ​សែដដលប៊ែក (Saddleback Church) នៅ​ឡែក ហ្វ័ររែស (Lake Forest) រដ្ឋកាលីហ្វនីញ៉ា (California) ដែល​ជា​ក្រុម​ជំនុំ​ដ៏​ធំ​បំផុត និង​ជា​ក្រុម​ជំនុំ​ដែល​ល្បីល្បាញ់​បំផុត។ សៀវភៅ ក្រុម​ជំនុំ​ដែល​ជំរុញ​ដោយ​គោល​បំណង ត្រូវ​បាន​លក់​ដាច់​ជាង​មួយ​លានក្បាល​ក្នុង​២០​ភាសា។ លោក​គឺ​ជា​អ្នក​ដែល​ឈ្នះ​ពាន​រង្វាន់​ហ្គោល​មេ​ដលលាន (Gold Medallion) ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ឲ្យ​សៀវភៅ​មួយ​ក្នុង​ចំណោម​សៀវភៅ​គ្រីស្ទបរិស័ទ ១០០​ដែល​បាន​ផ្លាស់ប្ដូរ​សតវត្ស​ទី​២០។

តម្លៃ៖ ៣ដុល្លារ

ទំព័រ៖ ៤១៤ទំព័រ


Purchasing Information:

Email: info@asiaforjesus.com
Phone: 023-224121
Address: #234b St. 430 Khan Chamkar Mon, Phnom Penh
Website: http://www.asiaforjesus.org/
Location:
Center map
Get Directions