សៀវភៅ​ផែនទី​នៃ​ព្រះ​គម្ពីរ​នេះ ផ្ដល់​ជូន​មក​នូវ​ការ​មើល​រូបភាព​​យ៉ាង​ត្រួសៗ​ពី​ភូមិសាស្ត្រ​នៃ​ព្រះ​គម្ពីរ​ដែល​អាច​យក​តាម​ខ្លួន​បាន ហើយ​ក៏​អាច​ជាវ​ក្នុង​តម្លៃ​ដ៏​ធូរ​ថ្លៃ​បាន​ផង​ដែរ។ ផែនទី​នេះ​សម្រិតសម្រាំង​ចេញ​ពី​ផែនទី​ដើម​នៅ​ក្នុង Crossway ESV Bible Atlas រួម​ទាំង​ការ​កែច្នៃ​ដ៏​ល្អ​ប្រសើរ​ដែល​មាន​លើក​ឡើង​អំពី​ផែនទី​ដ៏​សំខាន់ៗ បទ​បង្ហាញ និង​រូបភាព​អម​ជាមួយ​នឹង​សេចក្ដី​អត្ថាធិប្បាយ​ខ្លីៗ។ ជំពូក​អំពី​សម័យកាល​ពួក​ព្ធយុកោ នគរ​សាសន៍​អ៊‌ីស្រាអែល និង​នគរ​សាសន៍​យូដា ហើយ​សម័យកាល​​ព្រះ​គ្រីស្ទ ព្រម​ទាំង​ប្រធានបទ​ផ្សេងៗ​ផ្ដល់​ជូន​នូវ​ព័ត៌មាន​ត្រួសៗ​សម្រាប់​អស់​អ្នក​ដែល​ស្វែង​យល់​​អំពី​សម័យកាល និង​ទី​កន្លែង​នៃ​ព្រះ​គម្ពីរ។ យើង​ក៏​បាន​រៀបរៀង​តារាង​ឈ្មោះ​សម្រាប់​ទីកន្លែង​នៃ​ផែនទី​ផង​ដែរ។ សិស្សានុសិស្ស និង​អ្នក​ចូល​រួម​សិក្សា​ព្រះ​គម្ពីរ ហើយ​និង​អ្នក​អាន​ដែល​មាន​ចំណាប់​អារម្មណ៍​នឹង​ឃើញ​ថា សៀវភៅ​ផែនទី​នេះ​គឺ​ជា​ឯកសារ​យោង​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​យល់​ព្រះ​គម្ពីរ និង​ជា​ធនធាន​ដែល​នឹង​ជួយ​ពួក​គាត់​ឲ្យ​កាន់​តែ​មាន​បទពិសោធន៍​ល្អៗ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ទៀត​ផង។រួមបញ្ចូលទាំងការចូលទៅប្រើប្រាស់ផែនទីលើបណ្តាញ៖ https://khmerbibleatlas.com តម្លៃ៖ $៤ The ESV Concise Bible Atlas offers a quick overview of biblical geography in a portable and highly affordable format. Adapted from the original Crossway ESV Bible Atlas, this streamlined […]